ព័ត៌មានជាតិ

ក្រុមការងាររបស់មន្ទីរធនធានទឹកខេត្តព្រៃវែង ចុះសម្រប សម្រួលជាមួយភាគីមិតចិន ក្នុងការបូមទឹកអន្តរាគមន៍លើកទី២ ពីស្ថានីយ៍បូមទឹកទី២ ដើម្បីជួយអន្តរាគមន៍ សង្រោះស្រូវ រដូវប្រាំងរបស់ប្រជាកសិករចំនួន០៥ឃុំ ក្នុងស្រុកស្វាយអន្ទរ

(ខេត្តព្រៃវែង) នៅថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឆ្លើយតបតាមសំណូមពររបស់រដ្ឋបាលស្រុកស្វាយអន្ទរ និងប្រជាពលរដ្ឋ លោក មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ឃុន សាខឿនប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងក្រុមការងាររបស់មន្ទីរខេត្ត បានចុះសម្របសម្រួលជាមួយភាគីមិត្តចិនក្នុងការបូមទឹកអន្តរាគមន៍លើកទី២ ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ចូលប្រឡាយមេទី១ ចម្ងាយប្រវែង ២៨គ.ម. ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករចំនួន០៥ឃុំ នៅស្រុកស្វាយអន្ទរ សរុបផ្ទៃដីស្រូវប្រាំងដែលត្រូវជួយបូមអន្តរាគមន៍ចំនួន ៧១៣ហិកតា ។
ទន្ទឹមនោះអ្នកបច្ចេកទេសមិត្តចិនក៏បានបង្ហាញបន្ថែមទៀតអំពីការបញ្ជាប្រព័ន្ធដំណើរការស្ថានីយ៍បូមទឹកដោយប្រើចរន្តអគ្គីសនីដល់ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។