ព័ត៌មានជាតិ

ទីក្រុងស្អាត អនាម័យល្អ សុខភាពល្អ យើងរួមគ្នាសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងយើង ព្រៃវែងខេត្តខ្ញុំ

(ខេត្តព្រៃវែង) នៅថ្ងៃអង្គារ៍ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូងនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំសកម្មភាពសម្អាតបរិស្ថានក្នុងបរិវេណគល់ស្ពានលេខ១ និងផ្លូវក្រវ៉ាត់ក្រុងព្រៃវែង ដោយមានការចូលរួមយ៉ាងកុះករពីលោកអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរពត៌មាន មន្ទីរអប់រំ យុវជន និងកីឡា ជាមួយលោកគ្រូ អ្នកគ្រូគរុសិស្ស និងសិស្សានុសិស្សផងដែរ។

សកម្មភាពនេះមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចគាំពារបរិស្ថានសំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាព​ស្រស់បំព្រង គឺគ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈនានាក្នុងក្រុងព្រៃវែង ធានាបាននូវ សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបាន​ប្រសើរ។

យ៉ាងណាវិញទៀតសកម្មភាពនេះ​ គឺសម្រាប់ឆ្លុះបញ្ចាំង និងជាសារមួយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់​ ឱ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។
អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា🙏៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។