ព័ត៌មានអន្តរជាតិ

EU គ្រោងនឹងបង្កើតកម្មវិធីមួយ ដែលមានការចូលរួមទាំងវិស័យឯកជននិងសាធារណៈ ដើម្បីត្រៀមខ្លួនសម្រាប់វិបត្តិសុខភាពធំៗនៅពេលអនាគត

(ព្រ៊ុចសែល)៖ ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា សហភាពអឺរ៉ុបនឹងស្វះស្វែងបង្កើតកម្មវិធីត្រៀមការពារជីវៈចម្រុះ ក្នុងទម្រង់ភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ ដើម្បីត្រៀមទប់ទល់នឹងវិបត្តិសុខភាពធំៗនៅពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

តាមរយៈកិច្ចប្រជុំអនឡាញ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃអង្គារនេះ លោកស្រីប្រធានគណៈកម្មការអ៊ឺរ៉ុប បាននិយាយថា «អឺរ៉ុបនឹងស្នើឲ្យបង្កើតកម្មវិធីត្រៀមការពារជីវៈចម្រុះ ដែលនេះវានឹងក្លាយជាភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ»។

លោក Von der Leyen បានសង្កត់ធ្ងន់ថា កម្មវិធីនេះនឹងព្យាយាមរៀបចំសហគមន៍អ៊ឺរ៉ុបឲ្យបានរួចរាល់ មុនពេលដែលកើតមានរោគរាតត្បាតសកលនៅពេលអនាគត តាមរយៈការស្វែងរក និងបង្កើតភ្នាក់ងារបង្កជំងឺច្បាស់លាស់មួយ ដើម្បីអភិវឌ្ឍនិងផលិតវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ដែលអាចឆ្លើយតបតាមតម្រូវការ។

គួរបញ្ជាក់ថា គម្រោងនេះអាចនឹងទទួលបានមូលនិធិរយៈពេលវែង ហើយក៏អាចនឹងប្រមូលផ្តុំនូវក្រុមហ៊ុនបច្ចេកវិទ្យាទំនើប និងក្រុមហ៊ុនផលិតបន្ទះឈីបពណ៌ខៀវក៏ដូចជានិយតករ នៃទីភ្នាក់ងារឱសថអឺរ៉ុប ឬគណៈកម្មការអឺរ៉ុបផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *