ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង “ទីក្រុងស្អាត គឺជាទីក្រុងផ្តល់ភាពកក់ក្តៅ”

(ខេត្តព្រៃវែង) នាព្រឹកថ្ងៃពុត ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំរៀបចំកម្មវិធី សម្អាតទីក្រុងដើម្បីបរិស្ថានល្អ និងចូលរួមការពារលើកកម្ពស់បរិស្ថាននៅតាមផ្ទះ និងទីកន្លែងសាធារណ:នានា ក្នុងទីក្រុងនិងជនបទ ដើម្បីទទួលបានមកវិញនូវសុខភាពល្អ និងទីក្រុងស្អាត ដែលពិធីនេះប្រព្រឹត្តទៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។


កម្មវិធីសម្អាតទីក្រុងនេះ មានការចូលរួមកិច្ចសហការពីលោកអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ជាមួយលោកគ្រូ អ្នកគ្រូគរុសិស្ស សិស្សានុសិស្ស និងក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែងផងដែរ។


សូមជំរាបផងដែរថា ទីក្រុងស្អាតល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្តរក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ហេតុនេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗយើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀត ដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា។


ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់​ ឱ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។