ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា អមដំណើរសម្តេចចៅហ្វាវាំង វរវៀងជ័យធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យការដ្ឋានសាងសង់សួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប

(សៀមរាប) កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអមដំណើរសម្តេចចៅហ្វាវាំង វរវៀងជ័យធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យការដ្ឋានសាងសង់របងនិងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។

ការដ្ឋានសាងសង់នេះ ដើម្បីកែលម្អសោភ័ណភាពទីធ្លា សួនច្បារឱ្យមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ម្យ៉ាងទៀតក៏ជាបន្ថែមនូវការរក្សានូវសន្តិសុខ សណ្តាប់សាធារណៈនៅជុំវិញព្រះរាជដំណាក់ខេត្តសៀមរាបន្ថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។