ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក នាំយកអំណោយសួរសុខទុក្ខគ្រួសារ សមាជិក ដែលប្រពន្ធរបស់លោកទើបតែសម្រាលកូន

(ភ្នំពេញ) នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ ស៊ុន​ ថាន​ មេបញ្ជាការ​រង​ខណ្ឌ ដឹកនាំកម្លាំងចុះទៅសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី អុឹម វិសាល ជាសមាជិកអាវុធហត្ខខណ្ឌទួលគោក ដែលប្រពន្ធរបស់លោក ទើបតែសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល), ទឹកសុទ្ធ០២កែស, ទឹកដោះគោឆៅចំនួន​ ០២​យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។