ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាព រដ្ធបាលខេត្តព្រៃវែង

(ខេត្តព្រៃវែង) ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំពហុបំណង “B” នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំមានរបៀបវារៈ៖
១- សេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពផ្សារកំពង់ពពិល និងការអភិវឌ្ឍន៍ដីក្នុងខេត្តព្រៃវែង
២- សេចក្តីរាយការណ៍ស្តីពីការងារអភិវឌ្ឍន៍ជនបទ និងសាធារណការ
៣- សេចក្តីរាយការណ៍ស្តីពីការងារគ្រប់គ្រងដីធ្លី និងដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ
៤- សេចក្តីរាយការណ៍ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍
៥- សេចក្តីរាយការណ៍ ស្តីពីការបង្ការ ទប់ស្កាត់ និងការផ្សព្វផ្សាយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង
៦- សេចក្តីរាយការណ៍ ស្តីពីការងារបរិស្ថាន អនាម័យ និងរបៀបរៀបរយទីប្រជុំជនក្នុងក្រុងព្រៃវែង
៧- សេចក្តីរាយការណ៍ ស្តីពីការអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងស្រុកពារាំង
៨- សេចក្តីរាយការណ៍ ស្តីពីដំណើរការនៃការអនុវត្តមុខងារសមាហរណកម្មនៅរដ្ឋបាលស្រុក និងផ្តល់សេវាច្រកចេញចូលតែមួយ
៩- មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
១០- ប្រសាសន៍ណែនាំ និងបញ្ហា​ផ្សេងៗ​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។