ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន អញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់ គ្រី ម៉េងឈាង ម្ចាស់ចម្ការការ៉ុត

កម្មវិធីទី២៖
ចេញកម្មវិធីទី១ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង ម្ចាស់ចម្ការការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ខ្ទឹមបារាំង និងដំឡូងបារាំង លើផ្ទៃដី ៦ហ.ត ហើយក៏ជាកន្លែងរៀបចំពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ ការតាំងបង្ហាញ និងភ្លក្សរសជាតិនៃមុខម្ហូបបន្លែសុវត្ថិភាពចម្អិនដោយសមាគមចុងភៅកម្ពុជា។ កម្មវិធីក៏មានវត្តមានតំណាស្ថាប័ន រដ្ឋ (ក្រសួងកសិកម្ម អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម) វិស័យឯកជន ក្រុមហ៊ុន សមាគម និងបណ្តុំផលិតកម្មបន្លែប្រមាណ ១៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានមានមតិទាក់ទងស្ថានភាពភូមិសាស្រ្ត សក្តានុពលវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតដែលកំពុងមានសក្តានុពល សម្រាប់តម្រូវការទីផ្សារ ហើយជាក់ស្តែងកម្មវិធីនាពេលនេះកំពុងជំរុញ ពង្រឹង និងពង្រីកវិស័យសាកវប្បកម្ម និងទាក់ទាញទេសចរណ៍ ចូលរួមបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូល កែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអានរបាយការណ៍ជូនជ្រាបអំពីលទ្ធផលការងារបង្កបង្កើនផលជារួម និងដោយឡែក វិស័យសាកវប្បកម្មដែលកំពុងមានការទាក់ ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញមានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។ ជាបន្តបន្ទាប់ លោកឧកញ៉ា ហ៊ុន ឡាក់ លោក ភិន ភន តំណាងបណ្តុំកសិករផលិតបន្លែសុវត្ថិភាព និងលោក សុង តេង តំណាងសមាគមចុងភៅកម្ពុជាដែលជាអ្នកប្រើប្រាស់ បានឡើងមានចំណាប់អារម្មណ៍ទាក់ ទងកម្មវិធីនាព្រឹកនេះផងដែរ ដែលមានខ្លឹមសាររួមថានឹងខិតខំជំរុញផលិតកម្មបន្លែសុវត្ថិភាពធា នាគុណភាព និងសុវត្ថិភាព ដាំដុះតាមបច្ចេកទេស អនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) បង្កើនបរិមាណផ្គត់ផ្គង់ សមស្របតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ។

ការរវាងភាគីផលិត ក្រុមហ៊ុនប្រមូលទិញ និងអ្នកប្រើប្រាស់ចុងក្រោយ ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពប្រព្រឹត្តទៅដោយចីរភាព និងនិរន្តរភាព រក្សាបាននូវភាពឈ្នះ-ឈ្នះ។

មានមតិសំណេះសំណាលដោយ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនា យកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករ រៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម” ហើយអនុវត្តតាមអភិក្រមនេះ ធ្វើឲ្យយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេងនាថ្ងៃនេះ ។

ទាឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅ មួយ ឆ្នាំ កម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដែលគុណភាព និងសុវត្ថិភាពជាចំបង។

សកម្មភាពនៅថ្ងៃនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពល រដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ខខណ:កម្ពុជាបានកាត់បន្ថយការនាំចូលពីខាងក្រៅ។

អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មត្រូវខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្តមណ្ឌលគីរីដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។

ជំអនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។ ជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុកក្នុងទូត្រជាក់ដើម្បីបង្កើនតម្លៃបន្ថែម និងរក្សាផលិតផលបានយូ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានាគុណភាព សុវត្ថិភាព និងស្តង់ដាដឹកជញ្ជូន។

អគ្គនាយកដ្ឋានកសិកម្មគួរសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និងមើមខ្ទឹមស។ល។

នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានភូមិសាស្រ្តអំណោយផលសម្រាប់បន្លែសំខាន់ៗទាំងនេះ ដោយសហការជាមួយក្រុមហ៊ុន បណ្តុំផលិត និងសកលវិទ្យាល័យដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ និងកាត់បន្ថយការនាំចូល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។