ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បានជំរុញដល់មន្ដ្រីទាំងអស់ ត្រូវខិតខំរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង

(កំពង់ធំ) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីទាំងអស់ ត្រូវខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារគោរពតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់លើប្រគល់ជូន និងដោះស្រាយបញ្ហាឈរលើសច្ចធម៌ មនុស្សធម៌ ព្រមទាំងខិតខំពន្លឿនការងារជំនាញនីមួយៗអោយបានឆាប់រហ័ស ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបិទការបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ធំ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។