ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយ:ពេល ៩ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ០៣ខែ ចុងឆ្នាំ២០២០

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី ២១ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងចាម មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ០៩ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ០៣ខែចុងឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិកគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន ១៨នាក់ ។
អង្គប្រជុំ បានតាមដានស្តាប់នូវរបាយការណ៍សង្ខេប ដែលរាយការណ៍ដោយលោក ទូច ឆៃ នាយកប្រតិបត្តិសាខា ស្តីពីលទ្ធផលការងារ រយៈពេល ៩ខែ ដើមឆ្នាំ របស់សាខា ព្រមទាំងរបាយការណ៍របស់ លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញឹកសាខា ស្តីពីចំណូល ចំណាយ ហិរញ្ញវត្ថុ របស់សាខា ក្នុង ៩ខែ ឆ្នាំ ២០២០ នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៩ខែដើមឆ្នាំ នេះ សម្រេចបានលទ្ធផល គួរជាទីមោទនៈភាព ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្ស ធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ។ ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានា ក្នងក្រុង ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងអំ
ឡុង ខែកក្កដា កន្លងទៅ ។
មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មា ធិការសាខា បានណែនាំអំពីវិធានការមួយចំនួន សម្រាប់អនុវត្តបន្ត រយៈពេល ៣ខែ ចុងឆ្នាំ នេះ ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ការពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងកាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ -ការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ដើម្បីម្ចាស់ការអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយ កើត ឡើងភ្លាម ៗ ពិសេសជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើង និង រៀបចំផែនការសកម្មភាពសម្រាប់សាខាអនុវត្ត ក្នុងឆ្នាំ ២០២១ អោយមានតម្លាភាព ប្រសិទ្ធភាពនិងប្រសិទ្ធិផល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។