ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានប្រារព្វពិធីបួងសួងសុំសេចក្ដីសុខនៅទួលបារាអណ្ដែត និងទីសក្ការបូជា ផ្សេងទៀត នៅក្រុងព្រៃវែង

(ខេត្តព្រៃវែង)ថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្ត ននិងលោកជំ ទាវ ព្រមទាំងបុត្រា បុត្រីជាមួយនិងក្រុមគ្រួសារ បានអញ្ជើញចូលអុជធូបបួងសួងសុំសេចក្តីសុខនៅទួលបារាយអណ្តែត និងទីសក្ការបូជាផ្សេងទៀត នៅក្រុងព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ពិធីបែបព្រះពុទ្ធសាសនានេះ ប្រារព្វធ្វើឡើងគាប់ជួនភរិយាខ្ញុំបាទ និងកូនភ្លោះពៅទាំងពីរ បានមកដល់ទឹកដីខេត្តព្រៃវែងជាលើកដំបូងផងដែរ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនលាមាត់លាករឧទ្ទិសថ្វាយដល់ទស្សន៍បារមីបារាយអណ្តែត និងវត្ថុស័កសិទ្ធទាំងអស់ ជួយថែរក្សាជូនដល់ក្រុមគ្រួសារខ្ញុំបាទ និងមន្ត្រីរាជការក្រោមឱវាទក្នុងខេត្តព្រៃវែងទាំងមូល ក៏ដូចជាក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ទទួលបានជ័យលាភីឈ្នះការប្រកួតនាពេលល្ងាចនេះផងដែរ។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជ​ការ​ កងកម្លាំងទាំងបី​ លោកតាលោកយាយ អ៊ុំ ពូមីង បងប្អូន ព្រមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន​ បញ្ញាញាណភ្លឺថ្លា​ អាយុយឺនយូរ​ សូមមានសុភមង្គល និង ជោគជ័យក្នុងគ្រួសារ​ ធ្វើដំណើរសមប្រកដោយសុខសុវត្ថិភាព ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។​

​ សូមអរគុណ!!!!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។