ព័ត៌មានជាតិ

ជារៀងរាល់ខែ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង តែងតែផ្តល់ថវិកានិងអង្ករ ដើម្បីជួយសម្រួលជីវភាពដល់គ្រួសារពួកគាត់ទាំងនេះជាប្រចាំ!

(ភ្នំពេញ) នៅព្រឹកថ្ងៃសៅរ៍ទី ៣០ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញនឹងជាប្រធានក្រុមការងាររាជរដ្ធាភិបាល បានចាត់លោក ឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី នាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង កុំព្យូទ័រ និងម៉ាស៊ីនព្រីន០១ឈុត យកទៅប្រគល់ជូនដល់ ទុរគតជនចំនួន ១៨គ្រួសារអស់ថវិកាចំនួនពីរលាន ពីរសែនរៀល (២,២០០,០០០រៀល) អង្ករចំនួន២៤ការ៉ុង និងថវិកាអង្ករកុំព្យូទ័រម៉ាស៊ីនព្រីនផ្សេងទៀត បានប្រគល់ជូនដល់មន្ត្រីប្រចាំការគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ០៣រូប ព្រមទាំងអង្គភាពចំនួន១០ផ្សេងទៀត រួមមាន៖ សាខាបក្សភូមិ០៦ ស្នាក់ការគណបក្សសង្កាត់០១ យុវជនសង្កាត់០១ សាលាវិទ្យាល័យ០១ និងសាលាបឋមសិក្សា០១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។