ព័ត៌មានជាតិ

មហាវិថីព្រះនរោត្តម និង អ៊ុតកៅស៊ូACកំរាស់០.៥ សង់ទីម៉ែត្រ បន្ថែមបន្ទាប់ពីមន្ត្រីជំនាញ ធ្វើការជួសជុលសំបុកមាន់រួច

(ភ្នំពេញ) ថ្ងៃអាទិត្យ ៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងមន្ត្រីជំនាញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលសំបុកមាន់ ផ្លូវអ៊ុតកៅស៊ូAC នៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូល រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូត រង្វង់មូលវិមានឯករាជ្យ ។ បន្ទាប់ពីជួសជុលសំបុកមាន់រួចរាល់ មន្ត្រីជំនាញនិង អនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កំរាស់០.៥ សង់ទីម៉ែត្រ បន្ថែមទាំងមូលតែម្តង ។

សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ នេះជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។