ព័ត៌មានសិល្បះនិងកីឡា

ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ ក្លិបបាល់ទាត់ខេត្តព្រៃវែង v.s ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ- អាយុក្រោម២១ឆ្នាំ ⚽️

នៅថ្ងៃសុក្រ ១រោច ខេមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ សូមអបអរសាទរ! 🎉 ក្រុមកីឡាករក្លិបបាល់ទាត់ខេត្តព្រៃវែង គ្រងជើងឯក ដោយបានយកឈ្នះ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ ដោយលទ្ធផល ៥-២ នៅវគ្គផ្ដាច់ព្រ័ត្រ។

ពិធីបិទការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅកីឡដ្ឋានបាល់ទាត់ ខេត្តព្រៃវែង។

យើងទាំងអស់គ្នា ពិតជាមានមោទនភាព! សូមចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តព្រៃវែង ទទួលបានជ័យជំនះ ក្នុងការប្រកួត ជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ក៍ដូចជាមហាជនទូទៅ សូមសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរបស់ខេត្តយើង និងវាយតម្លៃខ្ពស់ដល់គ្រូបង្វឹកកីឡាករយើងក្នុងការបង្កើនកម្រិតសមត្ថភាពពួកគាត់អោយកាន់តែប្រសើរឡើង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងក្រុមគ្រួសារទាំងអស់ ជឿជាក់ថា ក្រុមកីឡាករបាល់ទាត់ខេត្តព្រៃវែងយើង ពិតជាមានកម្លាំងចលករសម្រាប់ការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងថែមទៀតដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគតផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។