ព័ត៌មានជាតិ

រថយន្តកែច្នៃមួយគ្រឿងដឹកឈើគ្រឿងផ្ទះមិនមានច្បាប់អនុញ្ញាតត្រូវកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាប!

(មណ្ឌលគិរី)៖ រថយន្តកែច្នៃមួយគ្រឿងដឹកឈើអារគ្រឿងផ្ទះរកស៊ីដុះស្លែជាយូរយារណាស់មកហើយ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ដូច្នេះហើយទើបថ្ងៃនេះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តទ្រាំមិនបានក៏ធ្វើការបង្ក្រាបតែម្តង ដោយរឹបអូសយកទៅរក្សាទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។

ការបង្ក្រាបនេះមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិពូត្រុំថ្មី សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរមនា និងអង្គការអភិរក្សធនធានធម្មជាតិប្រចាំខេត្តមណ្ឌលគិរីផងដែរ។

តាមប្រភពបានឱ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានរឹបអូសរថយន្តកែច្នៃដឹកឈើអារប្រភេទគ្រឿងផ្ទះយកទៅរក្សាទុកនិងធ្វើការវាស់វែងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែអ្នកបើកបររថយន្តដឹកបទល្មើសបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។