ព័ត៌មានជាតិ

អនុវត្តតាមមតិណែនរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ធាននគរបាលខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)ដោយសារទឹកជំនន់ភ្លៀងហូកាត់ផ្ដាច់ដីក្បាលស្ពានមួយកន្លែងស្ថិតនៅភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង​ ខេត្តបាត់ដំបង​កាលពី​ពេលកន្លងទៅ​ ហេីយដោយ​សារទីនេះជាតម្រូវការ​ចាំបាច់​ក្នុងការធ្វេីដំ​ណេីរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន នៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ​២០២០​នេះអនុវត្ត​តាមមតិណែនាំរបស់លោកឧត្តម​សេនី​យ៍​ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​ន​គរ​បាលខេត្តបាត់ដំបង​ និងយោបល់បន្ថែមរបស់​លោកឧត្តមសេនីយ៍ត្រី​ ពុំ​ ចាន់​ ស្នងការរងផែន​ការងារនគរបាលវរៈព្រំដែន លោកវរសេនី​យ៍ឯក ម៉ង់​ស៊ី​ មេបញ្ជាការវរសេនាតូចនគរបាលការ​ពារព្រំដែនគោកលេខ៨១៩​បានដឹកនាំមន្រ្តីនគរ​បា​ល​​ក្នុងអង្គភាព​ចូល​រួមសហការណ៍ជាមួយអាជ្ញាធ​រ​មូលដ្ឋាន​ សមត្ថកិច្ចពាក់ព័ន្ធ​ ដោយបានការ​ចូល​រួមជួយឧបត្ថមពីសប្បុរសជន​ ជាអាជីវករផងបានធ្វេីការជួសជុលឡេីងវិញដោយក្រាលឈេី​នៅ​ទីកន្លែងនេះ​ បាន​រួចរាល់ជូនប្រជាពលរដ្ឋបាន​ប្រេីប្រាស់ឆ្លងកាត់ជាធម្មតា​វិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។