ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ ប៉ូលិស និងកងរាជអាវុធហត្ថ ពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពឲ្យបានតែល្អប្រសើរ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌ ទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិសនិងកងរាជអាវុធហត្ថ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវពង្រឹងការងារអោយកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីរក្សាអោយបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ការជម្រុញបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន លោក ស ថេត ស្នងការនគរបាលរាជធានី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលន យោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះកន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួច ក្តី ។
លោកបន្តទៀតថា សម្រាប់គោលនយោ បាយថ្មី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះ គឺបានពាក់ព័ន្ធទៅដល់មន្ទីរមួយចំនួនក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេស លើការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានតម្លាភាព។
លោកបន្តទៀតថា មន្ទីរដែលមានតួនាទីនៃ
ការផ្ដល់ច្បាប់អនុញ្ញាត លើលិខិតបទដ្ឋាននានា ដល់បងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មនានា ដូចជាការអនុញ្ញាតឲ្យមានការបូមខ្សាច់ ការអនុញ្ញាតឲ្យបើកនៅភោជនី យដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ីកាប់ជ្រូក កាប់គោជាដើម មន្ទីរជំនាញត្រូវតែចុះសិក្សាឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យគេបើកអាជីវកម្ម។ ថាតើអាជីវកម្មទាំងនោះសមស្របនឹងការអនុញ្ញាតរបស់យើងដែរឬទេ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះអោយបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់កពីបងប្អូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងទំនាស់នានានៅក្នុងមូលដ្ឋានអាជ្ញាធរ មូលដ្ឋានត្រូវប្រឹងប្រែងដោះបញ្ចប់ កុំអី បញ្ជូនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដោះ ។
ជាងនេះទៅទៀត ជុំវិញប្រតិបត្តិការ និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ត្រូវហ៊ំ ព័ទ្ធ កន្លែងកើតហេតុនិងព្រឹត្តិការណ៍ទាំងនោះឲ្យបានឲ្យបានម៉ឺងម៉ាត់ចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារតែការគ្រប់គ្រងរបស់យើងមិនបានល្អប្រសើរឡើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។