ព័ត៌មានជាតិ

ពិធីប្រកាសផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនត្យ ច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ

(ព្រះវិហារ) នារសៀល ថ្ងៃទី​០ ៣ ខែកុម្ភៈ​ឆ្នាំ២០២១លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាង​ឯកឧត្តម​ប្រាក់​សុវណ្ណ​ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរនិងប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិអានសេះខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត​ ប្រធាន​-សមាជិកក្រុមប្រឹក្សាស្រុកជាំក្សាន្ត អភិបាល-អភិបាលរងស្រុកជាំក្សាន្ត កងកម្លាំង​ទាំង បី​ក្នុង​ស្រុក​ មន្រ្តីរាជការសាលាស្រុក ព្រមទាំងមេឃុំ​ ស្មៀនឃុំជាច្រើនរូបនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សូមបញ្ជាក់ថា​ យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ​ ​ឆ្នាំ២០២០​របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច​ ជូនលោក ចិន​ ខន្តី​ ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋសាលាខេត្តឲ្យទៅកាន់តំណែងជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ​ ខេត្តព្រះវិហារ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។