ព័ត៌មានជាតិ

កិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារប្រចាំឆ្នាំរបស់មន្ទីរផែនការខេត្តសៀមរាប

(សៀមរាប) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ របស់ រដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពប្រចាំឆ្នាំរបស់មន្ទីរផែនការខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរផែនការខេត្ត និង តំណាងទីចាត់ការចំណុះសាលាខេត្តផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានមន្ទីរផែនការបានលើកឡើងនូវ សេចក្តីរាយការណ៍ការងារប្រចាំឆ្នាំ រួមទាំងការិយាល័យចំណុះមន្ទីរ ដោយបានលើពីបញ្ហាប្រឈមមួយចំនួន ដោយផ្តោតទៅលើបញ្ហាដូចខាងក្រោម៖
– ជារៀងរាល់ឆ្នាំ ការប្រមូលទិន្នន័យភូមិ ឃុំត្រូវអូសបន្លាយពេលយូរ ដោយភូមិ ឃុំ មួយចំនួនពុំសូវយកចិត្តទុកដាក់ ក្នុងការប្រមូល ប្រមូលឲ្យខាងតែបាន ជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការបញ្ចូល និងផលិតសៀវភៅស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឃុំ ស្រុក ខេត្ត ។
– មន្ទីរមានថវិកាតិចតួចសម្រាប់អនុវត្តការងារផអ៣ ដោយមន្ទីរមិនបានទទួលថវិកាពីកញ្ចប់ផអ៣ ពីសាលាខេត្ត។
– ការរៀបចំដំណើរការកសាងកម្មវិធីវិនិយោគនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដំណើរការមិនទៅតាមប្រតិទិន។
– មានការផ្លាស់ប្តូរមន្រ្តី និងការបញ្ជូនមន្រ្តីមកចូលរួមប្រជុំមិនមែនជាមន្រ្តីទទួលបន្ទុក ជាហេតុនាំឱ្យមានការពិបាកក្នុង ការរៀបចំប្រមូលធាតុចូល និងទិន្នន័យពាក់ព័ន្ធផ្សេងៗមានកាយឺតយ៉ាវ។
– មានការគាំទ្រពីដៃគូអភិវឌ្ឍន៍នៅក្រៅគម្រោងឃុំ សង្កាត់ ក្រុង ស្រុកស្នើឡើង នៅក្នុងសិក្ខាសាលាសមាហរណកម្ម។
– បញ្ហាកូវីដ១៩ ធ្វើអោយការអនុវត្តគម្រោងរបស់មន្ទីរអង្គភាព និងដៃគូរនៅសល់(មិនបានអនុវត្ត) ។
– ការចូលរួមលើដំណើរការរៀបចំកសាងផែនការរបស់បណ្តាមន្ទីរ/អង្គភាពមួយចំនួន ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ មានការយឺតយ៉ាវក្នុងការផ្តល់ធាតុចូល ធ្វើឲ្យជួបការលំបាកក្នុងការបូកសរុបនិងចងក្រងសេចក្តីព្រាង។

ក្នុងនោះដែរ លោកអភិបាលរងខេត្តបានណែនាំដល់ ប្រធានមន្ទីរ ក៏ដូចជា លោក លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យចំណុះរបស់មន្ទីរ ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ការិយាល័យនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ ដែលបានអនុវត្តរយៈពេលមួយឆ្នាំកន្លងមក។

ជាមួយគ្នានោះដែរប្រធានអង្គប្រជុំក៏បានអោយមន្ទីរលើកនូវផែនការសកម្មភាពការងាររបស់ការិយាល័យនីមួយៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់ និងពិនិត្យរបាយការណ៍បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចអង្គសន្និបាត ជាមួយនឹងសមិទ្ធផលសំខាន់ៗ របស់មន្ទីរដែលអនុវត្តបាន ព្រមទាំងបញ្ជូនរបាយការណ៍ទាំងនោះមករដ្ឋបាលខេត្តដើម្បីធ្វើការត្រួតពិនិត្យសកម្មភាពការងារទាំងនោះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។