ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឯកភាពសំណើឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ !

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពតាមសំណើ ឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយសារតែមុខរបរអ្នកសារព័ត៌មាននេះត្រូវជួបប្រទះនឹងមនុស្សច្រើននៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ សម្ដេចតេជោ បានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យបងប្អូនអ្នកសារព័ត៌មានធ្វើការសហការចុះឈ្មោះជាមួយក្រសួងសុខាភិបាលដើម្បីទទួលបានការចាក់វ៉ាក់សាំងនេះ ហើយលោកក៏ជំរុញឱ្យក្រសួងសុខាភិបាលធ្វើការផ្សព្វផ្សាយនិងសិក្សាអំពីលក្ខខណ្ឌទាំង១៤ចំណុចដែលមនុស្សអាចទទួលបានវ៉ាក់សាំងបាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។