ព័ត៌មានជាតិ

រៀបចំពិធី ប្រកាសតែងតាំងបន្ថែមសមាតភាព អនុប្រធានកិត្តិយស់សាខាកាកក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៤

(ខេត្តព្រៃវែង) ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម សួស អង្គារ៍ អនុប្រធានកិត្តិយសសាខា តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានជាអធិបតីក្នុងពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ពិធីប្រកាសតែងតាំងបន្ថែមសមាសភាពនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា ឯកឧត្តមប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូង ព្រះរាជអជ្ញា លោក លោកស្រី តំណាងសភាពាណិជ្ជកម្មខេត្ត ប្រធានអនុសាខាក្រុង/ស្រុកទាំង១៣ លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា យុវជន និងក្មួយៗយុវជនកាកបាទក្រហមផងដែរ។

កម្មវិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ បន្ថែមចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម:
១- លោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយស

២- ឯកឧត្តម សួន សុម៉ាលីន អនុប្រធានកិត្តិយស
៣- ឯកឧត្តម ចាន់ ថា អនុប្រធានកិត្តិយស
៤- លោកជំទាវ លៀង ស្រីម៉ុល អនុប្រធានកិត្តិយស
៥- ឯកឧត្តម សំ ប៊ុណ្ណារិន អនុប្រធានកិត្តិយស
៦- ឯកឧត្តម ឌុច គន្ធា អនុប្រធានកិត្តិយស
៧- ឯកឧត្តម ចាន់ រ៉ាន់ អនុប្រធានកិត្តិយស
៨- ឧត្តមសេនីយ៍ទោ មឿន សាម៉ន អនុប្រធានកិត្តិយស
៩- ឯកឧត្តម សិត ខន អនុប្រធានកិត្តិយស

ក្នុងឱកាសនេះដែរ ឯកឧត្តម ជា មេធី អភិបាលខេត្តព្រៃវែង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណ:កិត្តិយស និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលធំធេង ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ធ្វើយ៉ាងណា ធ្វើអោយបានកាន់តែច្រើនជាងមុន ធ្វើអោយបានល្អជាងមុន ធ្វើអោយបានកាន់តែស៊ីជម្រៅ និងទៅអោយបានឆ្ងាយជាងមុន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។