ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣មកពីក្រុងប៉យប៉ែត ចូលជួបសម្ដែងការគួរសម

(បន្ទាយមានជ័យ): ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យ ក្រុមហ៊ុនចំនួន០៣ មកពីក្រុងប៉ោយប៉ែត ចូលជួបសម្ដែងការគួរសម និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ បរិក្ខាអនាម័យ ព្រមទាំងកន្រ្តកអនុស្សាវរីយ៍ មកដល់អង្គភាពស្នងការដ្ឋាន ដើម្បីប្រយុទ្ឋប្រឆាំងនិងជម្ងឺកូវីដ១៩ រួមមានក្រុមហ៊ុមៈ
១/ក្រុមហ៊ុន ភេសជ្ជះថេនសៃយូឈិ ចំនួន១០០យួរ តាមរយៈលោក កៅ តុលា
២/ក្រុមហ៊ុន ហេបភីមាន់នីមានជ័យ ទឹកសុទ្ឋនេស្លេរ៤០យួរ មីចំនួន ១០កេសតូច និងស្រាបៀរចំនួន១០កេស តាមរយៈលោក ឃី ណាម
៣/សណ្ឋាគារវូដ កន្ត្រកអនុស្សាវរីយ៍ចំនួន១កន្រ្តកធំ មានម៉ាស អាល់កុល តាមរយៈលោក អាជឺ
ក្នុងឳកាសនោះដែរលោក ឧត្តមសេនីយ៍ទោស្នងការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តស្រលាញ់ និងសូមគោរពជូនពរជួបតែពុទ្ឋពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។