ព័ត៌មានជាតិ

សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារស្ដ្រី ដែលទើបសម្រាលកូន នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង

(ខេត្តព្រៃវែង)
ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១
លោកជំទាវ ជា ផល្គុន ជា សុ មេធី អនុប្រធានសាខាកិត្តិយស់កាកបាទក្រហមកម្ពុជា និងលោកស្រីនាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាមួយសមាជិក សមាជិកា និងក្រុមការងារសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួន និងអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាលកូនរួច ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ក្នុងឱកាសនេះ តាងនាមលោកជំទាវ ជា ផល្គុន ជាអនុប្រធានសាខាកិត្តិយស កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង សូមពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី មានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេរួច ដើម្បីថែរក្សាសុខភាព និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។

ជាថ្មីម្តងទៀត លោកជំទាវ ជា ផល្គុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានលោកស្រីនាយិកា និងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានចំណាយពេលវេលាចូលរួមចុះសាកសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូនរួច ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងសូមជូនពរលោក លោកស្រី ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។