ព័ត៌មានជាតិ

រដ្ធមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាអ្នកកាសែតមិន មែនធ្វើការជំនួសសមត្ថកិច្ច នោះទេ គឺត្រូវរងចាំ នៅពេលគេធ្វើការស្រាវជ្រោវវាយតម្លៃហេតុការណនោះចប់ជាមុនសិន ទើបអ្នកនាំពាក្យ របស់អាជ្ញាធរសមកិច្ចនោះ ជាអ្នកផ្ដល់ព័ត៌មានឱ្យជាផ្លូវ ការ

 

(ភ្នំពេញ) ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាអ្នកកាសែតមិន មែនធ្វើការជំនួសសមត្ថកិច្ច នោះទេ គឺត្រូវរងចាំនៅពេលគេធ្វើការស្រាវជ្រាវវាយតម្លៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យ របស់អាជ្ញាធរសមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌មានឱ្យជាផ្លូវ ការ។

 

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានឡើងពីការតវ៉ារបស់សម្ព័ន្ធអ្នកសារ ព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែតមួយចំនួនទាក់ទងទៅការហាមមិនអោយអ្នកសារព័ត៌មាន ចូលថតនៅក្នុតំបន់សមត្ថកិច្ចហាមឃាត់ដែលបញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលេីការណែនាំរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មានដេីម្បីអាចចាប់អ្នកសារព័ត៌មាន ។

 

ពាក់ពន្ធ័ទៅការចោទប្រកាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយ សារសមាគមសារព័ត៌មានមួយ ចំនួននោះមិនបានយល់អ្វីដែលជាច្បាប់នោះទេ ដែលហៅថាដែនសមត្ថកិច្ចហាម ឃាត់ត្រូវបានកំណត់ការហាម ចូលបេីនៅសហរដ្ឋ អាមេរិកវិញ នៅពេលដែលហ៊ានចូល ក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះ តែម្តង។ ក្នុងរយះពេលកន្លង មកនេះ លោក ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញបានបញ្ជាក់ ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ច កំពុងធ្វេីការស៊ើប អង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយគឺមិនអនុញ្ញាតអោយថតនោះទេ ដើម្បីរក្សាការសម្ងាត់។ការហាម ឃាត់មិនអោយអ្នកសារព័ត៌ មានថត គឺមិនមែនហាមគ្រប់ កន្លែងទាំងអស់នោះទេ តែក៏ត្រូវយល់ដឹងច្បាស់ថា អ្នកសារ ព័ត៌មានមិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះទេ។ដូច្នេះ ត្រូវយល់ពីដែនសមត្ថកិច្ច និង យល់ពីភារកិច្ចរបស់អ្នកសារ ព័ត៌មាន មានសិទ្ធិត្រឹមកំរិតណា ដោយមិនត្រូវទៅបំពាននៅកន្លែងគេនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។