ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បន្តចូលក្រាបថ្វាយបង្គំ និងសួរសុខទុក្ខព្រះគ្រូអនុគុណ ក្រុងកំពង់ចាម និងជាចៅអធិការវត្តខេមវ័ន្ត(បឹងស្នាយ)

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រោយពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនដល់ពលរដ្ឋជួបការលំបាកជិត ១០០គ្រួសារ នៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ត្បូងឃុំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលក្រាបថ្វាយបង្គំ និងសួរសុខទុក្ខព្រះគ្រូអនុគណក្រុងកំពង់ចាម និងជាចៅអធិការវត្តខេមវ័ន្ត(បឹងស្នាយ) និងបាននាំយកនូវគ្រឿងទ័យ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ និងតាជី យាយជីផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។