ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ រហូតមកទល់ពេលនេះ មានប្រទេសចំនួន ៥៣ កំពុងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន !

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅថ្ងៃចន្ទនេះថា បច្ចប្បន្នប្រទេសចិនកំពុងផ្តល់ជំនួយវ៉ាក់សាំង COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ នៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយនៅថ្ងៃនេះថា ប្រទេសចិនបាននាំចេញ ឬកំពុងដំណើរការនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន ២២។

លោកវ៉ាង បាននិយាយទៀតថា ប្រទេសចិនបានចាត់វិធានការជាក់ស្តែងដើម្បីគោរពតាមការសន្យារបស់ខ្លួន ក្នុងការចាក់ទុកវ៉ាក់សាំងជាទំនិញសកល ជាមួយនឹងលក្ខណ:កាន់តែប្រសើរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា ទន្ទឹមនឹងការប្រកាសផ្តល់ជូនវ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ខាងលើ ចិន ក៏បានចូលរួមជាមួយកម្មវិធីចែកចាយវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោកផងដែរ ដោយសន្យាថានឹងវ៉ាក់សាំងចំនួន ១០លានដូស ដើម្បីជួយបំពេញតម្រូងការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *