ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឌឺ ពៅ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងធ្វើបទឧទ្ទេសនាមជូនសិក្ខាកាមបើកវគ្គហ្វឹន ហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ នៅភ្នំស្រង់ ខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ឯក ឌី ពៅ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងធ្វើបទឧទ្ទេសនាមជូនដល់សិក្ខាកាមបើកវគ្គហ្វឹក ហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ នៅភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ឧត្តមសេនីយ៍ឯក ឌី ពៅ បានផ្តាំផ្ញើដល់ជំនាញអង្គរក្សពិសេសជំនាន់ទី២៦ ខិតខំរៀនសូត្រ និងត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ដើម្បីទទួលបានលទ្ធផលល្អ។ ក្នុងមានជាសិក្ខាកាមត្រូវគោរពវិន័យជាពិសេសត្រូវមានអនាម័យល្អដើម្បីការពារពីជំងឺកូវីដ១៩ ត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬជែលផងដែរ។ ឧត្តមសេនីយ៍ឯក ឌី ពៅ បានបន្តថា យើងជាកងយោធពលខេមរភូមិន្ទត្រូវខិតខំបម្រើជាតិ សាសនា ព្រះហាក្សត្រ។ ជាពិសេសត្រូវមាន ស្មារតីយ៉ាងមោះមុត ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រៀមខ្លួនជានិច្ច ក្នុងការកម្ចាត់ជនអគិត ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ បានប្រគល់ជូនអំណោយមួយចំនួន រួមមាន៖
១៖ នាយកដ្ឋានមជ្ឈមណ្ឌលសាលាហ្វឹកហ្វឺនក្នុងម្នាក់ ថវិកាចំនួន ២លានរៀល
២៖ នាយករងមជ្ឈមណ្ឌលចំនួន ១២នាក់ ក្នុង១នាក់ ថវិកាចំនួន ២០ម៉ឺនរៀល
៣៖ មន្ត្រីយោធាចារ្យ ចំនួន ៤៩នាក់ ក្នុង១នាក់ ថវិកាចំនួន ១៥ម៉ឺនរៀល
៤៖ មន្ត្រីមជ្ឈមណ្ឌលចំនួន ១៨៣នាក់ ក្នុង១នាក់ ថវិកាចំនួន ៣ម៉ឺនរៀល
៥៖ ក្រុមការងារសុខាភិបាលប្រចាំការ ចំនួន ១០នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៦៖ ក្រុមប្រចាំការពន្លត់អគ្គិភ័យ ចំនួន ៥នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៧៖ សិក្ខាកាមរបស់បញ្ជាការដ្ឋានកងអង្គរក្ស ៣៩៦នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៨៖សិក្ខាកាមផ្ញើមកចូនរួមហ្វឹកហ្វឺន ៩៦នាក់ ក្នុង១នាក់ ៣ម៉ឺនរៀល
៩៖ នាយទាហានអមដំណើរ ៣០នាក់ ក្នុង១នាក់ ១៥ម៉ឺនរៀល
១០៖ ខាងផ្នែកបិទហ្វុង ចំនួន ៤០ម៉ឺនរៀល
១១៖ ខាងមេក្រូ ចំនួន ៤០ម៉ឺនរៀល
១២៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន ជំនាញអង្គរក្សភ្នំស្រង់ ថវិកាចំនួន ២០លានរៀល៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។