ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកបើកកិច្ចប្រជុំ សចក្ដីណែនាំស្ដីពី កិច្ចការពារ សនិ្ដសុខ សណ្ដាប់ធ្នាប់សាធរណ:សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន -វៀតណាម

(ខេត្តបន្ទាយមានជ័យ) ថ្ងៃអង្គារ ១២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រជុំ សេចក្តីណែនាំស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន-វៀតណាម និងផ្សព្វផ្សាយផែនការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោក អធិការ-អធិការរង និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ សរុប ៩០នាក់ នៅសាលប្រជុំ(ក)របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។