ព័ត៌មានជាតិ

ប្រជាពលរដ្ធជួបការលំបាក ១៦គ្រួសារ នៅក្នុងសង្កាត់ចតុមុខ ខណ្ខដូនពេញ ទទួលបានអំណោយ មនុស្សមធ៌ ពីកាកបាទក្រហមកម្ពុជា ដោយវិបត្តិកូវីដ-១៩ !

 

(ការងារកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ)

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានបន្ត នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ខ្វះខាត់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចំនួន១៦ គ្រួសារ…

ថ្ងៃអង្គារ ១២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ខ្វះខាត់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចំនួន១៦ គ្រួសារ ។

អំណោយដ៏សប្បុរសធម៌ ទាំងនោះ រួមមាន ថវិកាចំនួន ៦០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះ ០១យួរ ទឹកត្រី១យួរ និង សំភារះផ្ទះបាយមួយចំនួន ។ ក្នុងនោះ លោកប្រធានបាន ឧបត្ថម្ភ ជូនអ៊ុំស្រីម្នាក់ដែលជួបគ្រោះថ្នាក់ របួសដៃ ថវិកាចំនួន១៣ម៉ឺនរៀល និង ឧបត្ថម្ភ ជូន លោកគ្រូអ្នកគ្រូ សាលាមតេយ្យ៨មិនា សរុបចំនួន៧០ម៉ឺនរៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។