ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ !

(កំពង់ចាម) នៅព្រឹកថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្នុងឳកាសនោះឯកឧត្តម អ៊ុន ចាន់ដា លោកបានថ្លែងសារទៅកាន់ប្រជាជននៅក្នុងខេត្តកំពង់ចាម ថា÷ ខ្ញុំបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចហើយ គឺមិនការឈឺចាប់អ្វីទេ ដូចនេះសូមបងប្អូនប្រជាជនយើងរួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។