ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំគណ:ប្រតិភូកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកមរណ:ទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកវីរ:សេនីយ៍ សេន ឈាង មេបញ្ញាការកងរាជអាវហត្ថខណ្ខជ្រោយចង្វា

(ភ្នំពេញ) លោកឧត្តមសេន៍យ៍ឯក ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នូវនាយអាវុធហត្ថដ៏សំខាន់មួយរូប គឺលោកវរសេនីយ៍ឯក សេង ឈាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានទទួលអនិច្ចកម្ម ដោយរោគគាំងបេះដូង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ការបាត់បង់នេះ គឺជាការបាត់បង់នូវនាយអាវុធហត្ថដ៏សកម្មមួយរូប ដែលជាធនធានដ៏សំខាន់ ដែលពោរពេញទៅដោយបទពិសោធន៍ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពនិងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃសពសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។