ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្កាCOVlD-19របស់ក្រុមហ៊ុមអង់គ្លេសAStraZenecaនៅករណីបន្ទាន់ហើយ

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នៅក្នុងករណីបន្ទាន់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។


ការអនុម័តខាងលើនេះត្រូវបានគេមើលឃើញថា នឹងបើក ទូលាយកាន់តែខ្លាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទទួលបានវ៉ាក់សាំងបង្ការ COVID-19 ដែលមានតម្លៃសមរម្យនិងងាយស្រួលក្នុងការដឹកជញ្ជូន។ ជុំវិញការសម្រេចចិត្តនេះ ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម បានលើកឡើងថា «ឥឡូវនេះយើងមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ ដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់ សាំង ប៉ុន្តែយើងត្រូវតែបង្កើនផលិតកម្មជាមុនសិន។ យើងនឹងបន្តអំពាវនាវឲ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 បញ្ជូនវ៉ាក់សាំងរបស់ពួកគេមកកាន់ WHO នៅអំឡុងពេលដូចគ្នាដែលពួកគេ ត្រូវបញ្ជូនវ៉ាក់សាំងទាំងនោះ ទៅកាន់ប្រទេសអ្នកមានៗដែរ»។
គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការ COVID-19 ដែល WHO ទើបបានអនុម័តនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានប្រគល់សិទ្ធិផលិតបន្ត ទៅដល់ក្រុមហ៊ុនអ៊ែសខេបាយអូ (SKBio) នៃប្រទេសកូរ៉េខាងត្បូង និងវិទ្យាស្ថានស៊ឺរឹម (Serum) នៃប្រទេសឥណ្ឌា។

កាក្រោយក្រុមជំនាញ WHO បានធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ ចំពោះសុវត្ថិភាព ប្រសិទ្ធភាព និងហានិភ័យ។ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ អង្គការ WHO រំពឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុននានាសរុប៣០០លានដូស ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសចំនួន ១៤៥ តាមរយៈកម្មវិធី COVAX៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។