ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនអាជ្ញាធរស្រុកជាមួយស្ថាប័ពាក់ព័ន្ធ បានចុះពិនិត្យតាមខ្សែរបន្ទាន់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក

(ខេត្តព្រៃវែង) ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា គណ:កម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទីតាំងចំនួន៣ ដូចតទៅៈ
១-ប៉ុស្តិ៏នគរបាលការពារព្រំដែនគោក ស្វាយអាង៉ោង
២-ទីស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង
៣- ចន្លោះច្រកទ្វារព្រំដែន(ស្វាយអាង៉ោង-ពាមមន្ទារ) អូរស៊ែរ

យោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចតេជោ ជូនជនរួមជាតិអំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យនៅមូលដ្ឋាន ដើម្បីបង្កើនការរឹតបន្តឹងថែមទៀតនៅថ្នាក់ស្រុក និងការលួចចេញ-ចូល ដោយខុសច្បាប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។