ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទទួលបានការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនិងនីតិវិធីបន្ថែម !

(បាត់ដំបង) នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មន្រ្តីនគរ បាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលការបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពជំនាញស្តីពីនីតិវិធីស៊ើបអង្កេតប្រឆាំងបទល្មើសសេដ្ឋកិច្ចរយៈ​ពេល០៣ថ្ងៃ។

អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គនេះ មានលោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ទោ សួន ណារ៉ា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អូន ហ្វៃ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបាត់ដំបង ។

ក្នុងប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះ លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង បានណែនាំឱ្យសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលនេះទាំងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម លើមេរៀននិងមុខជំនាញដែលនឹង ត្រូវយកមកផ្សព្វផ្សាយនាពេលនេះ ហើយអ្វីដែលលោកចង់បានបំផុតនោះគឺចង់ឱ្យសិក្ខាកាមទាំងអស់ បំផុសនូវសំណូរឱ្យបានច្រើនក្នុងពេលសិក្សានេះ ព្រោះថា បើយើងអង្គុយចាំតែស្តាប់តែម៉្យាងនោះ ពិតជា យើងមិនទទួលបាននូវការចងចាំឱ្យបានច្រើននោះទេ ប៉ុន្តែ​បើយើងបំផុសនូវសំណូរដែលចេញអំពីការគឺត របស់យើងនោះ ពិតជាយើងចងចាំបាន​យូរ​ហើយច្បាស់លាស់បំផុតនៅពេលយើង អនុវត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។