(ភ្នំពេញ) ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម សមត្ថកិច្ចក្តាប់បាន មុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កំាំភ្លើង ក៏ឃើញថាមិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។
ដូច្នេះដើម្បីជៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។
ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញឬស្គាល់ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖
– 012 383 383
– 012 66 77 98
– 017 81 81 71
ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន។ សូមអរគុណ!
#PhnomPenhGRK