ព័ត៌មានជាតិ

លោក សុខ ពេញវុធ បាននាំយកអំណោយ មនុស្សធម៌ដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ចុះសួរសុខទុក្ខ លោក មុិល ដារ៉ាវង្ស មានជម្ងឺលើសឈាមកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ

(ភ្នំពេញ) លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បាននាំយកអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោក ម៉ិល ដារ៉ាវង្ស ជាមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ ដែលមានជម្ងឺលើសឈាម កំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ។

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញនាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោក ម៉ិល ដារ៉ាវង្ស មានជម្ងឺលើសឈាមកំពុងសម្រាកព្យាបាលនៅផ្ទះ ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន អង្ករ ០២បាវ ស្មើរ ៥០គីឡូក្រាម, ថ្នាំដុះធ្មេញ ០២យួរ, ទឹកដោះគោឆៅ ០២ឡូ, ទឹកក្រូច ០១កេស សំភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន និង ថវិកាមួយចំនួនផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។