ព័ត៌មានជាតិ

គ្រឿងចក្រចុះដំណើការទាំងយប់ក្រោយការដាក់ចេញជាវិធានការរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ÷នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ និងដាក់ចេញជាវិធានការក្នុងការរំដោះទឹកចេញពីតាមដងផ្លូវដែលកំពុងលិចលង់នៅសង្កាត់បឹងកុក និងទឹកដែលហូរមកពីស្រុកកំពង់សៀម ចូលមកឆ្លងកាត់តាមផ្លូវមួយចំនួនក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ ហើយខណៈនេះផងដែរ ក្រុមការងារ រដ្ឋបាលខេត្តបាននិងកំពុងបញ្ជាគ្រឿងចក្រកាយជាប្រឡាយប្រព័ន្ធទឹកដើម្បីបញ្ជៀសទឹកឲ្យហូរទៅកាន់តំបន់ទំនាប សំដៅធ្វើយ៉ាងណាកុំឲ្យមានការរំខានដល់ការធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។