ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណ:កម្មាការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ធាន និងអត្តសញ្ញាណកម្ម(គ. ជ. ដ.អ)

(ភ្នំពេញ)នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សំគាល់ថានៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនីមួយៗ នៃផែនការថ្នាក់ជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួនដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។