ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជនកុំចាញ់ បោកព័ត៌មានប្រឌិតលើវ៉ាក់ សាំងកូវីដ-១៩ ពិសេសកុំចែកចាយបន្តគ្នាឱ្យសោះ ដោយត្រូវពិនិត្យពីប្រភពឱ្យបានច្បាស់លាស់ ដើម្បីចៀស វាងការបង្កចលាចលដល់ប្រជាពលរដ្ឋទូទាំងប្រទេស

(ភ្នំពេញ) លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលកម្ពុជាទទួលបាន ពីសាធារណរដ្ឋប្រជាមានិតចិន មានគុណភាពនិងប្រសិទ្ធភាពរហូតដល់ទៅជិត៨០ភាគរយ ដែលបច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តរាប់ពាន់អ្នកបានចូលរួមចាក់ ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។

លោកជំទាវ មានប្រសាសន៍ បញ្ជាក់បែបនេះ ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានប្រឌិតនិងបំពុលសង្គមពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលបានបង្កឱ្យប្រជាពល រដ្ឋមានការភ័យខ្លាច និងព្រួយ បារម្ភពីបញ្ហាទាំងនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានជុំវិញការកែសម្រួលអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ សូមចូលរួមបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានមិនពិត ដើម្បីកុំឱ្យចាញ់បោកជនខិលខូចមួយ ចំនួន ដោយត្រូវពិនិត្យពីប្រភព ពិនិត្យចំណងជើងឱ្យបានច្បាស់លាស់ ហើយក៏ត្រូវមើលសាច់រឿង ពីព្រោះព័ត៌មានប្រឌិតខ្លះដាក់ចំណងជើងដើម្បីទាក់ទាញតែប៉ុណ្ណោះ ។

« ក្រសួងសុខាភិបាលនៅតែអំពាវនាវហើយអំពាវទៀត សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់ បោកហើយកុំជឿទៅលើព័ត៌មានប្រឌិតជាពិសេសនោះគឺកុំចែកចាយនូវព័ត៌មានដែលយើងមើលទៅព័ត៌មាននោះវាប្រឌិត ដូច្នេះកុំចែកចាយបន្តគ្នា កាលណាយើងចែកចាយបន្តចង់មិនចង់យើង ក៏ចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលប្រឌិតនោះទៅហើយដោយមិនដឹងខ្លួន ដូច្នេះប្រសិនបើដឹងភ្លាមគឺបញ្ឃប់ភ្លាម បញ្ឃប់នូវការចែកចាយនោះ »។

លោកជំទាវ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់សូមធ្វើ ការពិចារណាឱ្យបានដិតដល់ ជាពិសេសតាមដានជាប់ជាប្រចំានូវព័ត៌មានដែលចេញ ផ្សាយដោយក្រសួងសុខា ភិបាលកម្ពុជា ចេញផ្សាយដោយអង្គការសុខភាពពិភព លោក ឬស្ថាប័ន អង្គការធំៗដែលមានការទទួលខុសត្រូវខ្ពស់ ។

សូមបញ្ជាក់ថា មកដល់ពេល នេះចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ មានចំនួន៣៨០៣នាក់ ក្នុងនោះ (ស្រី១២៥៩នាក់) ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។