ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានស្តីពីការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាបដែលនៅសេសសល់ ដូចមានសេចក្តីលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន !

(សៀមរាប) ដោយឡែក ចំពោះការដោះស្រាយផលប៉ះពាល់លើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារ ស្ទឹងសៀមរាប ជំហាន ១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគ រហូតដល់ស្ពានក្រវាត់ក្រុង មាន ប្រវែង ៤៦០០ ម៉ែត្រ ក៏មាននៅសល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបដិសេធ មិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ៦៦៩ គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះ បន្តចុះរុះរើចំណុចនៅសេសសល់នេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។