ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ព្រមានពីការពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះការបដិសេធមិនព្រមទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ !

(ហ្សាការតា)៖ អាជ្ញាធររដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ព្រមានថានឹងផាកពិន័យជាប្រាក់រហូតដល់ ៥លានរូពី (៣៥៦.៨៩ ដុល្លារអាមេរិក) ចំពោះការបដិសេធមិនព្រមទទួលចាក់វ៉ាក់សាំង COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកម្ភៈ ឆ្នាំ២០២១។

អភិបាលរងក្រុងហ្សាការតា លោក Ahmad Riza Patria បាននិយាយថា អាជ្ញាធរទីក្រុងគ្រាន់តែចង់អនុវត្តតាមច្បាប់ ហើយការផាកពិន័យបែបនេះ គឺជាមធ្យោបាយចុងក្រោយនៅក្នុងទីក្រុងហ្សាកាតា ដែលជាអ្នករ៉ាប់រ៉ងប្រមាណមួយភាគបួន នៃករណីឆ្លង COVID-19 សរុបទាំងអស់ នៅទូទាំងប្រទេស។

លោក Riza បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា«ប្រសិនបើអ្នកបដិសេធ(មិនព្រមចាក់វ៉ាក់សាំង) មានរឿងពីរដែលនឹងកើតឡើង គឺថាជំនួយសង្គមនឹងមិនត្រូវបានផ្តល់ជូន និងការផាកពិន័យ»។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងប្រយុទ្ធនឹងជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងទ្វីបអាស៊ី គឺមានគោលបំណងចាក់វ៉ាក់សាំងជូនប្រជានរបស់ខ្លួនចំនួន ១៨១.៥ លាននាក់ ក្នុងចំណោមប្រជាជនសរុប ២៧០ លាននាក់ ក្នុងរយៈពេល ១៥ខែ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។