ព័ត៌មានជាតិ

កិច្ចប្រជុំជាមួយគណ:កម្មាធិការគណបក្សមូលដ្ធានឃុំមៀន ដើម្បីស្ដាប់សភាពការណ៍ការងារអនុវត្តការងាររបស់គណបក្សឃុំ និងលើកទិសដៅបន្ត ដូចខាង÷

(កំពង់ចាម) ឯកឧត្តម ផាន​ អូន​ ប្រធានក្រុមការងារគណបក្សចុះជួយឃុំមៀន​ ស្រុកព្រៃឈរ​ និងក្រុមការងារចុះជួយឃុំមៀន នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានចូលរួមប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំមៀន ដើម្បីស្តាប់សភាពការណ៍ការងារអនុវត្តការងាររបស់គណបក្សឃុំ និងលើកទិសដៅបន្ត ដូចខាងក្រោម៖
-បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងដាស់តឿនបង្កើនការប្រុងប្រយ័ត្ន ជំរុញការចូលរួមដោយភ្ញាក់រលឹកអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធជំងឺកូវីដ១៩។

-បន្តតាមដានការធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកបក្សរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំមៀន ដោយបានណែនាំឱ្យក្រុមការងាររៀបចំឱ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ ក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចខាងក្រោម៖

-ឧបត្ថម្ភជូនស្ត្រីឆ្លងទន្លេ ចំនួន៧០នាក់ សរុបថវិកាចំណាយចំនួន ៧,០០០,០០០រៀល
-ឧបត្ថម្ភជូនគ្រួសារមរណៈភាព ចំនួន១២នាក់ សរុបថវិកាចំណាយចំនួន ១,២០០,០០០រៀល
-ឧបត្ថម្ភជូនក្រុមការងារមូលដ្ឋាន ចំណាយថវិកាចំនួន ៣០០,០០០រៀល។

សរុបថវិកាចំណាយអស់ចំនួន ៨,៥០០,០០០ រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។