ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានក៌រំលឹកដល់បងប្អូនយើងទាំងអស់ ត្រូវប្រុងប្រយ័ន្ធឱ្យបានខ្ពស់នូវការឆ្លងជំងឺកូវីដ-១៩ ដែលជាការជំងឺឆ្លងជាសកល ជាពិសេស លើកព្រឹត្តការណ៍សហគមន៍ ២០ កុម្ភ: “

(ខេត្តព្រៃវែង) ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាសាងសង់ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពារាំង ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារផងដែរ។

សូមបញ្ជាក់ផងដែរថា ការសាងសង់ផ្សារថ្មីនេះឡើងដោយមានការឯកភាពពីអាជ្ញាធរខេត្ត និងមូលដ្ឋានជាមួយអាជីវករផ្សារ លប់បំបាត់ចោលភាពរញ៉េរញ៉ៃ និងប៉ះពាល់ ដល់បរិស្ថាន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណផ្សារដែលបងប្អូនលក់ដូរ ជាពិសេសនៅតាមចិញ្ចើមផ្លូវរបងវត្ត ដែលអាចបង្កហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនិងនេះ ការរៀបចំកសាងផ្សារថ្មីឡើងវិញ គឺអាចស្តារបានទាំងសោភ័ណភាព ទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាស ខ្យល់ចេញចូលអោយបានល្អប្រសើរ ជាពិសេស ក្នុងការរៀបចំសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញ និងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំអោយមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនីមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបម្រុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើដល់បងប្អូនយើទាំងអស់ ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់នូវការឆ្លងជំងឺកូវិដ-១៩ ដែលជាជំងឺឆ្លងជាសកល ជាពិសេស លើព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ដូច្នេះសូមបងប្អូន ត្រូវអនុវត្តន៍តាមការផ្សព្វផ្សាយអបរំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ចក្នុងការថែរក្សាសុខភាព ដើម្បីការពារការរីករាលដាលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ដែលបានយកចិត្តទុក្ខដាក់ និងជួយគាំទ្រក្នុងការសាងសង់ផ្សារកំពង់ពពិលថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់អាជីវករនៅឃុំកំពង់ពពិល ស្រុកពារាំង។

សាសារជាថ្មីម្តងទៀតឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍
វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកដឹកនាំ​ និងផ្តល់យន្តការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

ប្រភព÷រដ្ធបាលខេត្តព្រៃវែង

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។