ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពនៅខ្សែបន្ទាត់ព្រំដែន !

(បាត់ដំបង) នៅព្រឹកថ្ងៃទី២២ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១ លោកឧត្ត មសេនីយ៍ទោ សាត គឹមសាន ស្នងការនគរ​បាលខេត្តបាត់ដំបង បានអញ្ជើញរួមដំណេីរជា​មួយឯក​ឧ​ត្តម ងួន រតនៈ​ អភិបាលនៃគណៈអភិ​បាល​ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងពង្រឹងការងារដល់កងកម្លាំង ប្រដាប់អាវុធនៅតាមគោលដៅជួរមុខក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពាព្រំ​ដែ​នគោក​លេខ៨១៩ស្រុកកំរៀង​ ខេត្តបាត់ដំបង​។

នៅចំណុចឈរជេីងការពារទប់ស្កាត់ប្រជា​ពល​រដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ឯក​ឧត្ត​ម​ អភិបាលខេត្ត​ បានណែនាំឱ្យសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត​ចំពោះភារកិច្ចដែលអនុវត្តបានល្អនាពេលកន្កងមក​ ហេីយពីពេលនេះទៅមុខត្រូវខិតខំ ទប់ស្កាត់ឱ្យបានធ្វេីយ៉ាងណាកុំឱ្យមាន​ការរីករាលដាលករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យេីង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។