ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា

(កំពង់ចាម) អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា នៅ​ព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បាន​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល អបអរសាទរ​ខួប​ទី ១១​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ដែល​ប្រព្រឹត្តទៅ នៅ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាល​បុត្រ ស្ត្រី​មានកូន​តូច និង ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ សរុប​ចំនួន​១៥៨​នាក់ ។​

បន្ទាប់ពី ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ស្ត្រី នៅ​មន្ទីរ​សុខាភិបាល​ខេត្ត លោកជំទាវ ​ញូ​ង ចរិយា អ៊ុន​ចាន់​ដា និង​ក្រុមការងារ បាន​បន្តដំណើរ អញ្ជើញ​ចុះសួរសុខទុក្ខ អ្នក​ជម្ងឺ​ជា​ស្ត្រី​ទើប​សម្រាលកូន កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន ក្នុង​ម្នាក់ៗ ៥០,០០០​រៀល​ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។