ព័ត៌មានជាតិ

ស្រ្តីសម្រាលកូនជាង១៥០ នាក់ ទទួលបានការឧបត្ថម្ភពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម) ដើម្បីអបអរសាទរខួបទី១១១១​ ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ លោក ជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅ​ព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា ទៅផ្តល់ជូនស្ត្រីដែលកំពុងសម្រាលបុត្រ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម សរុប១៥៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា០៥ ម៉ឺនរៀល និងឃីត០១ កញ្ចប់ ដោយឡែកស្ត្រីដែលមានបញ្ហាប្រឈមនិងសុខភាពខ្លាំង ទទួលបានថវិកា ២០០,០០០ រៀល និងឃិត ០១កញ្ចប់ផងដែរ៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *