ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គនាយក, ព្រមទាំងឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។