ព័ត៌មានជាតិ

លោក សុខ ពេញវុធ បើកកិច្ចប្រជុំបន្ទាន់”ស្តីពីការស្រង់ទិន្នន័យ សង្កាត់ចំនួន០៤ ក្នុងខណ្ឌដូនពេញ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ រដ្ឋបាលខណ្ឌដូនពេញ មានបើកកិច្ចប្រជុំបន្ទាន់”ពីការស្រង់ទិន្នន័យ សង្កាត់ចំនួន០៤ ក្នុងខណ្ឌដូនពេញ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

កិច្ចប្រជុំនេះផ្តោតសំខាន់ការយកចិត្តទុកដាក់លើទីតាំងធ្វើចក្តាឡីស័ក និងទីតាំងដែលបានបិទ (មានPositive Covid19) ។ ដោយឡែក លោកស្រីចៅសង្កាត់ទាំង៤ ខាងលើត្រូស្រង់ទិន្នន័យទីតាំងចំនួន៤ ដែលបានបិទរួច និងយកសំណាកចប់ជាស្ថាពររួមមាន៖ ភោជនីយដ្ឋានRiver King សង្កាត់ផ្សារថ្មី៣,Apartment Lao សង្កាត់បឹងរាំង, Club CoCoក្នុងសណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, និងភោជនីយដ្ឋានRomantic សង្កាត់វត្តភ្នំ។ ដោយឡែកទីតាំងចំនួនពីរទៀត រួមមាន៖ សាលាបឋមសិក្សាកូលាប១ សង្កាត់ស្រះចក និងYu Taiy Apartment and Hotelនៅសង្កាត់បឹងរាំង ដោយចាត់ចែងឲ្យកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ទាំងពីររួមជាមួយការរិយាល័យអប់រំយុវជន និងកីឡា ធ្វើការជាមួយក្រុមគ្រូពេទ្យធីតា ដើម្បីយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ព្រមទាំងដាក់កំលាំង ដើម្បីបិទទីតាំងខាងនេះតាមគោលការណ៍ណែនាំរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *