ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ នាំយក សម្ភារៈគ្រឿងឧបភោគបរិភោគផ្តល់ជូនកងកម្លាំងដែលកំពុងឈរជេីងបំពេញការងារតាមគោល​ដៅ​ក្នុងស្រុកចំនួន០៣នៅជាប់ព្រំដែន៖

(បាត់ដំបង) នៅរសៀលថ្ងៃទី ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ នេះស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សា​វឿន​ អគ្គស្នងការនគរបាលជាតិ​ លោកឧត្តម​សេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បានចាត់តាំងឱ្យផែនជំនាញនគរបាលសណ្តាប់ធ្នាប់សាធារណៈ​ នាំយកសម្ភារៈប្រេីប្រាស់និងគ្រឿងឧបភោគ​ បរិ​ភោគ​ ទៅប្រ​គល់ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជេីងសហការណ៍ជាមួយសមត្ថកិច្ច​និងអង្គភាពពា​ក់​ព័ន្ធពិនិត្យមធ្យោបាយដឹក​ជញ្ជូននានាដែល​កំ​ពុងធ្វេីចរាចរណ៍ឆ្លងកាត់ក្នុងមូលដ្ឋានស្រុកចំនួ​ន០៣គឺ​ ស្រុកសំពៅលូន​ស្រុកភ្នំព្រឹក​ និងស្រុក​កំ​រៀង​ដែលមានចំ​នួន០៤គោល​ដៅ​ត្រួតពិនិត្យ​ បង្ការ​ទប់ស្កាត់ក្រែងមានករណី​លួចលាក់ដឹកនាំពលករដែលវិលចូលមកពីប្រ​ទេសថៃ​ ហេីយមិន​បានធ្វេីចត្តាឡីសក្ត័​ស្របតាម​វិធានសុខាភិបាល​ ។

-សម្ភារៈនិងគ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូនមួយគោលដៅៗរួមមាន៖
-មីចំនួន១០កេសតូច
-ត្រីខកំប៉ុងចំនួន០១កេសធំ
-ស្រោមដៃនិងដំបងអគ្គិសនីសម្រាប់បញ្ជាចរាចរ​ណ៍​។ លោក ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។