ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ដ្រីជំនាញចុះពិនិត្យ ទីតាំងគំរោងអភិវឌ្ឃន៍វ៉ារីវប្បកម្មមួយកន្លង ស្ថិតក្នុងស្រុកព្រៃឈរ

(កំពង់ចាម) ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋបាល ជំនាញមន្ទីរ-អង្គភាពជំនាញ កម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកព្រៃឈរ មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អញ្ជើញចុះពិនិត្យ ទីតាំងគំរោងអភិវឌ្ឍន៍វីរីវប្បកម្មមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ។
បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងក្រុមការងារ បានបន្តដំណើរអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អាគារទីស្នាក់ការគណបក្សបក្សឃុំមៀន ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។